Welcome

សូមស្វាគមន៍

យើងខ្ញុំមានភាពសប្បាយរីករាយជាពន់ពេកដែលបានទទួលការពេញនិយមក្នុងការ ចូលរួមទស្សនារបស់អស់លោកអ្នក ថែមទាំងបានចំនាយពេលវេលាដែលមានប្រយោជន៍ ក្នុងការផ្តល់ជាមតិក្នុងគោលដៅស្ថាបនាផ្សងៗ។

គោលដៅ

ការបង្កើតទំព័រនេះឡើងក្នុងគោលបំណង ចង់អោយបងប្អូនជនរួមជាតិខ្មែរទាំងអស់ បានទទួលនូវរាល់បណ្តាព័ត៌មាន ដែលយើងទទួលបាន និងបានធ្វើការចុះផ្សាយនៅលើ បណ្តាញអ៊ិនធឺណែត។

ការបង្កើតទំព័រនីមួយៗត្រូវតែមានសារសំខាន់របស់វា។ ខ្ញុំមានការរអៀសចិត្តជាខ្លាំងដែលខ្ញុំមានប្លកមួយសំរាប់ការផ្សព្វផ្សាយព័ត៌មាន ឬក៏រាល់ចំនេះដឹងទូទៅដែលមាន ប៉ុន្តែផ្ទុយទៅវិញខ្ញុំបែរជាមិនមានព័ត៌មានល្អៗសំរាប់ចែកជួន តែខ្ញុំនឹងខិតខំ។

កាលណាប្លកមួយដែលមិនមានអត្ថបទ ឬក៏រាល់ឯកសារដែលមានប្រយោជន៏ច្រើននោះទេវាប្រៀបបានទៅ និងសៀវភៅមួយក្បាលដែលគ្មានអក្សរដូច្នេះដែរ។

អត្ថប្រយោជន៍

ចំពោះសារសំខាន់ក្នុងការទទួលបាននូវរាល់ព័ត៌មានថ្មីៗ គឺធ្វើឲ្យមនុស្សអាចបទបែនទៅតាមយុគសម័យនៃការវិវត្តន៍នៅក្នុងសង្គមមនុស្ស ម្យ៉ាងវិញទៀតគឺវាបានធ្វើឲ្យមនុស្សទទួលបានចំនេះដឹងយ៉ាងទូលាយ ពីការទទួលបាននូវព័ត៌មាននេះ។

ចំពោះមនុស្សដែលរស់នៅឆ្ងាយពីបណ្តាញសារព័ត៌មាន ដែលក្រុមមនុស្សទាំងនោះគេបានចាត់ចូលក្នុងចំនោមជាជនដែលងាយរងគ្រោះ ពីគ្រោះថ្នាក់ផ្សេងៗ ឧទាហរណ៍ ដូចជាគ្រោះមហន្តរាយដែលបណ្តាលមកពីធម្មជាតិជាដើម នេះប្រសិនបើមនុស្សទូទៅមិនបានទទួលព័ត៌មានពីការព្យាករណ៍ធាតុអាកាសនោះទេ។

ទាំងនេះគ្រាន់តែជាចំនុចតូចមួយដែលជាមុខងារនៃសារព័ត៌មានក្នុងការ ជួយមនុស្សឲ្យមានការវិវត្តន៍ឡើង។

ជាទីបញ្ចប់ខ្មុំនៅតែនិយាយថាអរគុណចំពោះអ្នកទស្សនាទូទៅ ដែលបានបញ្ចេញមតិខ្លះៗក្នុងការបន្ថែមនូវរាល់ចំនុចខ្វះខាតផ្សេងៗ៕

បញ្ចេញមតិ